លក្ខខណ្ឌនៃការប្រើប្រាស់
   សូមស្វាគមន៍មកកាន់កម្មវិធី BELTEI IS App របស់សាលា ប៊ែលធី អន្តរជាតិ។ BELTEI IS App គឺជាកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក E-Learning បែបឌីជីថល ដែលមានដូចជា កម្មវិធីចំណេះទូទៅ (ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងមេរៀនសំខាន់ៗសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ), កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ (ចាប់ពីកម្រិត Preschool 1 រហូតដល់កម្រិត Level 12), កម្មវិធីអភិវឌ្ឍបញ្ញា IMA, កម្មវិធីសិក្សាកុំព្យូទ័រ, ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ និងកម្មវិធីជាច្រើនទៀត។ អ្នកសិក្សាអាចប្រើ BELTEI IS App សម្រាប់ជាជំនួយបន្ថែមដល់ការរំលឹកមេរៀន ឬជាជំនួយក្នុងការបំពេញបន្ថែមនូវចំណុចខ្វះខាតអំឡុងពេលសិក្សាក្នុងថ្នាក់ ឬសិក្សានូវជំនាញថ្មីផ្សេងៗផងដែរ ។
   សូមលោកអ្នកអាន និងយល់ឱ្យបានច្បាស់ អំពីលក្ខខណ្ឌនៃការប្រើប្រាស់ មុននឹងធ្វើការចុះឈ្មោះចូលប្រើប្រាស់កម្មវិធីនេះ។
១. ការយល់ព្រមជាមួយលក្ខខណ្ឌនៃការប្រើប្រាស់
   លោកអ្នកអាចធ្វើការចុះឈ្មោះបង្កើតគណនីជាមួយនឹងកម្មវិធី BELTEI IS App បានភ្លាមៗ បន្ទាប់ពីលោកអ្នកបានទាញយក និងតម្លើងកម្មវិធីរួច។ នៅពេលដែលលោកអ្នកធ្វើការចុះឈ្មោះ គឺតម្រូវឱ្យលោកអ្នកគូសសញ្ញា (✓) ក្នុងប្រអប់ “យល់ព្រម” ដែលមានន័យថាលោកអ្នកបានយល់ព្រម ឬយល់ស្របនឹងលក្ខខណ្ឌនៃការប្រើប្រាស់របស់ BELTEI IS App។ ប្រសិនបើលោកអ្នកមិនយល់ស្របទេ លោកអ្នកនឹងមិនអាចធ្វើប្រតិបត្តិការក្នុងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក E-Learning បានពេញលេញឡើយ។
២. ការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការប្រើប្រាស់
   BELTEI IS App អាចនឹងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ទៅលើលក្ខខណ្ឌនៃការប្រើប្រាស់ និងចំណុចដទៃទៀតដែលមានក្នុងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក E-Learning ទៅតាមស្ថានភាពជាក់ស្ដែង ហើយការធ្វើបច្ចុប្បន្នភាពនឹងមានការជម្រាបជូនដំណឹងដល់លោកអ្នកជាមុនតាមរយៈ BELTEI IS App Notification នៅលើទូរស័ព្ទដៃ ឬ ថេប្លេត របស់លោកអ្នកឱ្យបានជ្រាបជាព័ត៌មាន។ ការធ្វើបច្ចុប្បន្នភាពនេះដែរនឹងមានសុពលភាពភ្លាមៗតែម្ដង បន្ទាប់ពីមានការកំណត់ទៅលើការកែប្រែណាមួយ ហើយលោកអ្នកនៅតែបន្តប្រើប្រាស់ទៀត នោះមានន័យថាលោកអ្នក បានយល់ព្រមទទួលយកការធ្វើបច្ចុប្បន្នភាពនេះ។
៣. អំពីការប្រើប្រាស់
   កម្មវិធី BELTEI IS App អាចប្រើប្រាស់បានតែនៅលើឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ឬ iOS តែប៉ុណ្ណោះ មិនអាចប្រើប្រាស់នៅលើកុំព្យូទ័របានទេ។ ហេតុដូច្នេះហើយតម្រូវឱ្យលោកអ្នកមានទូរស័ព្ទ ឬ ថេប្លេត ដែលមានសមត្ថភាពទាញយកកម្មវិធីពី Play Store ឬ App Store បាន ហើយអ្វីដែលចំាបាច់មួយទៀតនោះគឺត្រូវភ្ជាប់សេវាអ៊ិនធឺណិត ដើម្បីដំណើរការមុខងារផ្សេងៗដែលមានក្នុងកម្មវិធី ជាពិសេសមុខងារ E-Learning សម្រាប់សិក្សាតាមរយៈវីដេអូមេរៀន។
   រាល់ការចំណាយទៅលើថ្លៃសេវាអ៊ិនធឺណិតគឺជាការចំណាយផ្ទាល់ខ្លួនរបស់លោកអ្នក ហើយការទស្សនាវីដេអូអាចនឹងមានភាពរអាក់រអួល គឺអាស្រ័យទៅលើល្បឿននៃសេវាអ៊ិនធឺណិតរបស់លោកអ្នក។
៤. គណនី
   លោកអ្នកអាចចុះឈ្មោះបង្កើតគណនីនៅលើកម្មវិធី BELTEI IS App ដោយគ្រាន់តែធ្វើការវាយបញ្ចូលឈ្មោះ លេខទូរស័ព្ទ ដែលលោកអ្នកកំពុងប្រើប្រាស់ផ្ទាល់ និងពាក្យសម្ងាត់។
   ក្រោយពេលដែលលោកអ្នកទទួលបានគណនីហើយ សូមលោកអ្នកធ្វើការបំពេញប្រវត្តិរូបផ្ទាល់ខ្លួនឱ្យបាន គ្រប់ជ្រុងជ្រោយ ព្រមទាំងរូបថតដើម្បីបញ្ជាក់អត្តសញ្ញាណពិតរបស់លោកអ្នក។
   ពាក្យសម្ងាត់របស់អ្នកមិនត្រូវបានដឹងដោយអ្នកណាម្នាក់ឡើយក្រៅពីខ្លួនអ្នក។ ករណីភ្លេច លោកអ្នកអាចប្រើលេខទូរស័ព្ទដែលបានចុះឈ្មោះ មកធ្វើការស្នើសុំប្តូរពាក្យសម្ងាត់ថ្មីបាន។
៥. សុវត្ថិភាពគណនី
   សូមលោកអ្នកទទួលខុសត្រូវលើសុវត្ថិភាពគណនីដោយខ្លួនឯង។ គណនីរបស់លោកអ្នកអាចប្រើប្រាស់បាន នៅលើឧបករណ៍តែមួយប៉ុណ្ណោះ ករណីដែលលោកអ្នកចង់ភ្ជាប់គណនីរបស់លោកអ្នកទៅកាន់ឧបករណ៍មួយផ្សេងទៀត លោកអ្នកត្រូវចាកចេញពីគណនីនៅលើឧបករណ៍ចាស់ជាមុនសិន ទើបអាចភ្ជាប់គណនីទៅលើឧបករណ៍ថ្មីបាន។
៦. សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់
   អ្នកប្រើប្រាស់មានកាតព្វកិច្ចគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់ BELTEI IS App ។ BELTEI IS App រក្សាសិទ្ធិក្នុងការបញ្ឈប់ការប្រើប្រាស់ ដោយផ្អាកគណនីណាមួយ បើសិនជាមានករណីរំលោភបំពានធ្ងន់ធ្ងរ ចំពោះលក្ខខណ្ឌនៃការប្រើប្រាស់នេះ។
   អ្នកប្រើប្រាស់ធ្វើការសន្យា និងធានាបាននូវលក្ខខណ្ឌហាមឃាត់មួយចំនួនដូចខាងក្រោម៖
    - មិនត្រូវបញ្ចូលព័ត៌មានមិនពិត ក្នុងគោលបំណងបោកប្រាស់អ្នកដទៃឡើយ។
    - មិនត្រូវធ្វើសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ បុគ្គលសាធារណៈណាមួយឡើយ។
    - មិនត្រូវប្រើប្រាស់ទិន្នន័យ ចម្លងឯកសារ មេរៀន រូបភាព វីដេអូ យកទៅបង្រៀនបន្ត ឬប្រើប្រាស់ក្នុងន័យ អាជីវកម្ម ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី BELTEI IS App និងសាលា ប៊ែលធី អន្តរជាតិឡើយ។
    - មិនត្រូវធ្វើការវាយប្រហារ (Hack) ទាញយកទិន្នន័យ ចម្លងកូដកម្មវិធី ដែលធ្វើឱ្យកម្មវិធីដំណើរការមិន ប្រក្រតី ឬមិនអាចដំណើរការបាន។ ករណីជនណាដែលធ្វើសកម្មភាពដូចមានខាងលើនឹងត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់ជាធរមាន។
៧. ការការពារព័ត៌មានអ្នកប្រើប្រាស់
   ព័ត៌មានរបស់លោកអ្នកនឹងត្រូវបានប្រមូលយកមកប្រើប្រាស់ក្នុងគោលបំណងផ្តល់ជូននូវព័ត៌មានដែលមានអត្ថប្រយោជន៍ផ្សេងៗដែលចាំបាច់នៅពេលក្រោយ។ បើគ្មានការអនុញ្ញាតពីសាមីខ្លួនដែលជាអ្នកប្រើប្រាស់នោះទេ យើងនឹងមិនបង្ហាញ ឬបញ្ជូនបន្តទៅកាន់ភាគីទីបីណាមួយជាដាច់ខាត។
៨. ការរក្សាសិទ្ធិ
   វីដេអូ និងឯកសារមេរៀនដែលផលិតដោយសាលា ប៊ែលធី អន្តរជាតិ ដែលមាននៅក្នុង BELTEI IS App គឺជាកម្មសិទ្ធិរបស់សាលា ប៊ែលធី អន្តរជាតិ មិនត្រូវបានអនុញ្ញាតឱ្យមានការថតចម្លង ដោយមធ្យោបាយណាមួយ នោះទេ។ ករណីដែលរកឃើញមានអ្នកថតចម្លង ហើយយកទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតពី BELTEI IS App និងសាលា ប៊ែលធី អន្តរជាតិនោះទេ លោកអ្នកនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៩. ទំនាក់ទំនង
   រាល់ចម្ងល់ផ្សេងៗ ដែលទាក់ទងទៅនឹងបញ្ហានៃការប្រើប្រាស់ លក្ខខណ្ឌនៃការប្រើប្រាស់ ក៏ដូចជាព័ត៌មាន ផ្សេងៗទៀត លោកអ្នកអាចធ្វើការទាក់ទងមកកាន់ Email: belteiisapp@beltei.edu.kh។